យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើង់ដល់២៩៦.៦៥២ នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន២.៦២១នាក់ ។
សរុបអ្នកស្លាប់ដោយសារ ជំងឺបានកើនដល់២.០៥៥នាក់ ដែលមានអ្នកស្លាប់បន្ថែមចំនួន៣៤នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បានថយចុះពី៨២២ មកនៅត្រឹម៨០៧នាក់ ក្នុងចំណោមអ្នកជំងឺ១.៤៦២នាក់ ដែលបច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
សរុបចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់២៤៥.៨១១នាក់ ដែលមានអ្នកជាសះស្បើយថ្មី ចំនួន៧.១៣០នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺបានថយចុះពី៧៨៤នាក់ មកនៅត្រឹម៤៨នាក់ ដែលជាតួលេខទាបបំផុតចាប់តាំងពីថ្ងៃទី០៨ ខែកញ្ញា នៅគ្រាដែលបិទប្រទេស ត្រូវបានស្នើឡើងដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលជំងឺ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា