ព័ត៌មានអន្តរជាតិ

គ្រោះធម្មជាតិនៅវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្តាលឲ្យស្លាប់មនុស្ស ២៨នាក់ និងបាត់ខ្លួន ១២នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា គ្រោះធម្មជាតិនៅវៀតណាម ដែលបានកើតឡើងក្នុង រយៈពេលប៉ុន្មានថ្ងៃមកនេះ បានបណ្តាលឲ្យស្លាប់មនុស្សចំនួន២៨នាក់ និងបាត់ខ្លួន ១២នាក់ ។

កាលពីថ្ងៃអង្គារ គណៈកម្មាធិការរកណ្តាលត្រួតពិនិត្យ និងទប់ស្កាត់គ្រោះមហន្តរាយជាតិ បានឲ្យដឹងថា ពលរដ្ឋវៀតណាមចំនួន ២៨នាក់បានបាត់បង់ជីវិត និង១២នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់បង្កឡើង ដោយទឹកភ្លៀងធ្លាក់ចុះខ្លាំង នៅតំបន់ភាគកណ្តាល និងតំបន់ខ្ពស់រាប ដែលបានកើតឡើងក្នុងរយៈ២-៣ថ្ងៃកន្លងមកនេះ ។

កាលពីថ្ងៃទី១៣ ខែតុលា គ្រោះធម្មជាតិនៅវៀតណាម បានបង្កឲ្យបាក់ដី ស្រុតផ្លូវ នៅខេត្ត Quang Tri ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top