បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ប៉ូលិសនៅក្នុងប្រទេសថៃឡង់ដ៏ បានចាប់ខ្លួន ក្រុមអ្នកសកម្មជននយោបាយមួយចំនួន ដែលគ្រោងបោះជំរំ ដើម្បីធ្វើការប្រមូលផ្តុំគ្នា តាមការគ្រោងទុកនៅថ្ងៃពុធនេះ ។
ទីតាំងប្រមូលផ្តុំគ្នា គឺស្ថិតនៅតាមផ្លូវ ដែលព្រះរាជាថៃ រំពឹងថា នឹងយាងមកដើម្បីចូលរួមព្រះរាជពិធី ដែលមិនជាប់សែរាជវង្សឡើយ ។
គួរបញ្ជាក់ថា ការចាប់ខ្លួននៅថ្ងៃអង្គារនេះ បានកើតឡើង បន្ទាប់ពីប៉ូលិសចាប់ផ្តើមបំបែកខ្ទម ដែលបានដាក់ដោយក្រុមបាតុក រដែលបានធ្វើដំណើរ ទៅកាន់រដ្ឋធានី ពីភាគពាយ័ព្យនៃប្រទេសថៃឡង់ដ៏ ។ ក្រុមអ្នកតវ៉ាបានប្រឆាំង និងរុញច្រានប្រឆាំងនឹងប៉ូលិស បង្កឱ្យមានជម្លោះ ។ ប៉ូលិសបាននិយាយថា ដំបូងពួកគេបានស្នើឱ្យក្រុមអ្នកតវ៉ាដកតង់ចេញ ប៉ុន្តែត្រូវបានគេបដិសេធ ។
ការតវ៉ានៅថ្ងៃពុធនេះ ត្រូវបានអំពាវនាវដោយក្រុមចម្រុះ ដែលដឹកនាំដោយនិស្សិតភាគច្រើន ដែលកាលពីប៉ុន្មានខែមុន បានទទួលយកការទាមទារចំនួន៣ គឺការបោះឆ្នោតថ្មី ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីធ្វើឱ្យវាកាន់តែប្រជាធិបតេយ្យ និងបញ្ចប់ការបំភិតបំភ័យ សកម្មជននយោបាយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា