ព័ត៌មានអន្តរជាតិ

ប្រមុខយោធាអាមេរិក ប្តេជ្ញាផ្តល់បន្ថែមនូវ កិច្ចការពារសង្គ្រាម ដល់កូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ ភាគីទាំងពីរបានឲ្យដឹង នៅថ្ងៃពុធថា សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះសន្តិសុខ របស់ប្រទេសកូរ៉េខាងត្បូង រួមទាំងការផ្តល់នូវការទប់ស្កាត់ បន្ថែមទៀតនៅក្នុងអំឡុងកិច្ចពិភាក្សា ប្រចាំឆ្នាំរវាងប្រមុខយោធា នៃប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ Mark Milley ប្រធានសេនាធិការចំរុះសហរដ្ឋអាមេរិក (JCS) បានធ្វើការកត់សម្គាល់នៅថ្ងៃអង្គារម្សិលមិញនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ យោធាលើកទី ៤៥ (MCM) តាមរយៈខ្សែអាត់វីដេអូ ជាមួយសមភាគីកូរ៉េខាងត្បូង លោកឧត្ដមសេនីយ៍ វ៉ុន អ៊ិនជុល ប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបង្ហាញអន្តរទ្វីបថ្មីដ៏ធំសម្បើមមួយ (ICBM) និងអាវុធផ្សេងទៀត។

សេចក្តីថ្លែងការណ៍រួមមួយបានឲ្យដឹងថា “ឧត្តមសេនីយ៍អាមេរិក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ដ៏មុតមាំរបស់សហរដ្ឋអាមេរិក ចំពោះសាធារណរដ្ឋកូរ៉េ និងដើម្បីផ្តល់នូវការរារាំងបន្ថែមទៀត” ៕

ដោយ ឈូក បូរ៉ា

To Top