បរទេស៖ ការិយាល័យស៊ើបអង្កេតរបស់សហរដ្ឋ មេរិកដែលហៅថា FBI នឹងដំណើរការការិយាល័យរបស់ខ្លួន នៅនៅទីស្នាក់ការនៃនគរបាលជាតិ របស់ប្រទេសកម្ពុជា ដើម្បីជួយតាមដានឧក្រិដ្ឋជនអាមេរិក។
សារព័តមានបរទេសបានសរសេរថា ការប្រកាសនេះធ្វើឡើង នៅពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមជួសជុលទំនាក់ទំនង ដែលមានភាពតានតឹងជាមួយ ប្រទេសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់ប្រទេសចិន។
អ្នកនាំពាក្យប៉ូលិសលោក ឆាយ គឹមឃឿន បាននិយាយកាលពីថ្ងៃអង្គារថា ការិយាល័យនេះនឹងបម្រើដល់ប៉ូលីសកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួន អ្នករត់គេចខ្លួនជនជាតិអាមេរិក និងដើម្បីប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មផងដែរ។
លោក ឆាយ គឹមឃឿន បានបន្តប្រាប់ទៅកាន់ សារព័តមានរ៉យទ័រថា ពីមុនយើងបានសហការគ្នា លើករណីជាក់ស្តែងហើយឥឡូវនេះ យើងមានការិយាល័យដើម្បីធ្វើការ ជាមួយគោលដៅដើម្បី ធ្វើការឱ្យបានលឿនជាងមុន៕
ប្រែសម្រួល៖ ស៊ុន លី