ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ មិនយល់ស្របជាមួយ គោលជំហរតួកគីស្តីពី ជម្លោះនៅតំបន់ Nagorno-Karabakh

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃពុធនេះថា ទីក្រុងមូស្គូមិនយល់ស្របជាមួយ គោលជំហររបស់ប្រទេសតួកគី ស្តីពីជម្លោះនៅតំបន់ Nagorno-Karabakh និងថា ដំណោះស្រាយយោធា គឺមិនអាចទទួលយកបាននោះទេ។

ក្នុងបទសម្ភាសន៍មួយជាមួយ វិទ្យុក្នុងស្រុក លោក Sergei Lavrov បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមិនយល់ស្របជាមួយគោលជំហរ ដែលប្រទេសតួកគីបាននិយាយ ដែលនោះក៏ត្រូវបាន លោកប្រធានាធិបតី អាហ្ស៊ែបៃហ្សង់ លោក Aliyev បានលើកឡើងជាច្រើនដងផងដែរ។ វាមិនមែនជារឿងអាថ៌កំបាំង ដែលយើងមិនយល់ស្របជាមួយ សេចក្តីថ្លែងការណ៍ដែលថា ដំណោះស្រាយយោធា ចំពោះជម្លោះ គួរតែត្រូវបានអនុញ្ញាតនោះទេ”។

តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយបន្ថែមទៀតថា វានឹងជាសិទ្ធិដើម្បីបញ្ជូន អ្នកអង្កេតការយោធារុស្ស៊ីទៅមើល តាមខ្សែទំនាក់ទំនងក្នុងតំបន់ ប៉ុន្តែថា វាស្រេចតែអាហ្ស៊ែបៃហ្សង់ និងអាមេនីសម្រេច ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top