បរទេស៖មេបញ្ជាការយោធារបស់ប្រទេសឥណ្ឌានិងចិន តាមសេចក្តីរាយការណ៍ បានបា្ររព្ធធ្វើកិច្ចពិភាក្សាប្រកបដោយភាពវិជ្ជមាននិងអំណោយផលល្អ ស្តីពីដកថយកងទ័ពដែលជាប់នៅក្នុងជម្លោះជាប់គាំងរយៈពេលមួយខែ នៅតាមព្រំដែនមានជម្លោះស្ថិតនៅជួរភ្នំហិមាល័យ។
សេចក្តីថ្លែងការណ៍មួយ ចេញដោយរដ្ឋាភិបាលឥណ្ឌាបាននិយាយថា “ភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរយោបល់គ្នាយ៉ាងស្មោះត្រង់ ស៊ីជម្រៅ និងប្រកបដោយអំណោយផលល្អ ស្តីពីការដកថយកងទ័ព នៅតាមខ្សែបន្ទាប់គ្រប់គ្រង ក្នុងចំណែកភាគខាងលិចនៃតំបន់ព្រំដែនឥណ្ឌា-ចិន”។
គួរបញ្ជាក់ថា បញ្ហានៅតំបន់ព្រំដែនឥណ្ឌានិងចិន បានចាប់ផ្តើមនៅដើមខែមេសា នៅពេលដែលទីក្រុងញូដេលីនិយាយថា កងទ័ពចិនបានបំពានចូលខាងទឹកដីឥណ្ឌា នៅក្នុងតំបន់ Ladakh ដែលនៅជាប់គ្នាជាមួយតំប់ខ្ពង់រាបទីបេ៕ ប្រែសម្រួល៖ប៉ាង កុង