ព័ត៌មានអន្តរជាតិ

លោក Mike Pompeo៖ អាមេរិក ទទួលជោគជ័យលើ គោលនយោបាយការទូត លើកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសរបស់លោក ក្នុងការកាត់បន្ថយការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង បានបង្ហាញថាទទួលបាន ជោគជ័យដោយកត់សម្គាល់ថា រដ្ឋកុម្មុយនិស្តបានធ្វើការសាកល្បងមីស៊ីល “សូន្យ” ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បានទទូចថាសហរដ្ឋអាមេរិក នឹងមិនមែនជាកន្លែងដែល ឥឡូវនេះទេបើគ្មានកិច្ចប្រឹងប្រែង ការទូតរបស់ខ្លួនឆ្ពោះទៅរក រដ្ឋកុម្មុយនិស្តមួយនេះ។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំមានទំនុកចិត្តថាការទូតរបស់យើង បានបង្ហាញថាទទួលបានជោគជ័យឬ?។

ផ្ទាំងពាណិជ្ជកម្ម

សុន្ទរកថារបស់លោក បានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM) ដ៏ធំមួយនៅក្នុងព្យុហយាត្រា យោធាកាលពីចុងសប្តាហ៍ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សប្រជាជន កាន់អំណាចរបស់ខ្លួន ៕

ដោយ ឈូក បូរ៉ា

To Top