ព័ត៌មានអន្តរជាតិ

G-២០ យល់ស្របលើការពន្យារពេល ៦ខែ នៃការបន្ធូរបន្ថយបំណុល សម្រាប់ប្រទេសក្រីក្រ

តូក្យូ៖ ប្រធានផ្នែកហិរញ្ញវត្ថុនៃ ក្រុមប្រទេសសេដ្ឋកិច្ចធំ G-២០ បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីបន្តកម្មវិធីកាត់បន្ថយបំណុល របស់ពួកគេសម្រាប់ប្រទេសក្រីក្រនៅ ៦ ខែទៀតដល់ចុងឆ្នាំនេះ ដើម្បីអនុញ្ញាតឱ្យពួកគេ បន្តចាត់វិធានការប្រឆាំងនឹង ការរាតត្បាតមេរោគនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចេញផ្សាយបន្ទាប់ពី ខ្សែអាត់វីដេអូរបស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G-២០ និងអភិបាលធនាគារកណ្តាល ក៏បានយល់ព្រមពន្យាពេលកិច្ចព្រមព្រៀង ពហុជាតិលើច្បាប់ពន្ធថ្មី សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាប្រតិបត្តិការ ទូទាំងពិភពលោកដូចជា Google LLC និង Apple Inc ដល់ពាក់កណ្តាលឆ្នាំ២០២១ ។

ស្តីពីសេដ្ឋកិច្ចពិភពលោក ក្រុមរដ្ឋមន្រ្ដីបានកត់សម្គាល់ពី សញ្ញានៃការជាសះស្បើយពីជំងឺរាតត្បាត ប៉ុន្តែក៏បានឲ្យដឹងផងដែរថា ល្បឿននៃការស្ទុះងើបឡើងវិញ មិនស្មើគ្នាក្នុងចំណោមប្រទេស ជាសមាជិកហើយហានិភ័យធ្លាក់ចុះនៅតែមាន ៕

ដោយ ឈូក បូរ៉ា

To Top