ព័ត៌មានអន្តរជាតិ

ចិនប្រើយុទ្ធសាស្ត្រថ្មី ក្នុងយុទ្ធនាការ ប្រឆាំងតៃវ៉ាន់

បរទេស៖ ប្រទេសចិន នាពេលថ្មីៗនេះ បានបើកមុខថ្មីក្នុងយុទ្ធនាការ ដាក់សម្ពាធរបស់ខ្លួន លើកោះតៃវ៉ាន់ ជាមួយនឹងការចោទប្រកាន់ បន្តបន្ទាប់ពីបទធ្វើចារកម្ម និងការសារភាព ដែលផ្សាយលើទូរទស្សន៍ ថ្កោលទោសកោះកាន់ លទ្ធិប្រជាធិបតេយ្យនោះ ថាជាការដាក់អន្ទាក់ និងជាហេតុផលមួយទៀត សម្រាប់ឲ្យប្រជាជនខ្លាច មិនហ៊ានមកលេងនៅចិន។

ចាប់ផ្តើមពីល្ងាចថ្ងៃអាទិត្យ ទូរទស្សន៍រដ្ឋចិន តាមសេចក្តីរាយការណ៍ បានបង្ហាញនូវអ្វីដែលខ្លួននិយាយថា ជាចារកម្មតៃវ៉ាន់ឃាត់ខ្លួនបាន ដែលបាននិងកំពុងតែធ្វើ ប្រតិបត្តិការនៅក្នុងប្រទេសចិន និងបានសារភាព ចំពោះទោសឧក្រិដ្ឋរបស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថា ជាទឹកដីមួយផ្នែករបស់ខ្លួន និងបានបង្កើតយុទ្ធនាការមួយ ដើម្បីអះអាងពីកម្មសិទ្ធិរបស់ខ្លួន នាពេលថ្មីៗនេះ ដោយរួមបញ្ចូលទាំងការបញ្ជូន យន្តហោះចម្បាំងទៅក្បែរកោះកាន់ លទ្ធិប្រជាធិបតេយ្យនោះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top