ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើង ជិត៣០ម៉ឺននាក់

យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានរាយការណ៍នៅថ្ងៃពុធថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសបានកើនឡើង ដល់២៩៨.៥០០នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថែមទៀតចំនួន ១.៨៤៨នាក់ ។

ចំនួនអ្នកស្លាប់ដោយសារជំងឺ បានកើនឡើងដល់២.០៩៨នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន៤៣នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ បានថយចុះពី៨០៧នាក់ មកនៅត្រឹម៧៥៥នាក់ ក្នុងចំណោមអ្នកជំងឺ១.៣៦៨នាក់បច្ចុប្បន្នកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

សរុបអ្នកជាសះស្បើយពីជំងឺ បានកើនឡើងដល់២៥១.៧១១នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយបន្ថែម ចំនួន៥.៩០០នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺបានធ្លាក់ចុះ មកនៅត្រឹម៤៤.៦៨៨នាក់ ដែលនេះជាតួលេខដែលទាបបំផុត ចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញា នៅគ្រាដែលបិទប្រទេសត្រូវស្នើឡើង ដើម្បីទប់ទល់នឹងការផ្ទុះឡើងវីរុស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top