វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា តួលេខបានមកពីគម្រោង ការបោះឆ្នោតសហរដ្ឋអាមេរិក បានឲ្យដឹងថា ពលរដ្ឋអាមេរិកាំង ប្រមាណជាង១៤លាននាក់ បានបោះឆ្នោត កាលរហូតដល់ថ្ងៃទី០៣ វិច្ឆិកា ដែលជាថ្ងៃបោះឆ្នោតជិតមកដល់ ។
តួលេខដែលរាប់បញ្ចូលទាំងអវត្តមាន និងការបោះឆ្នោតដោយផ្ទាល់ អាចតំណាងឱ្យប្រមាណ១០ភាគរយ នៃចំនួនអ្នកទៅចូលរួមបោះឆ្នោតឆ្នាំ២០១៦ ។
នៅរដ្ឋ Wisconsin រដ្ឋ South Dakota និងរដ្ឋ Virginia ចំនួនអ្នកចេញទៅបោះឆ្នោតបានឈានដល់ប្រហែល២៥ភាគរយនៃកម្រិតនៃការបោះឆ្នោតប្រធានាធិបតីចុងក្រោយ ។
យោងតាមសារព័ត៌មាន BuzzFeed News បាន ឲ្យដឹងថា នៅរដ្ឋ Georgia មានការកើនឡើងជាង៤០ភាគរយ នៃចំនួនអ្នកទៅបោះឆ្នោត ចាប់ពីឆ្នាំ២០១៦ ដោយមានការបោះឆ្នោត ចំនួន១២៨.៥៩០ នៅថ្ងៃច័ន្ទដែលជាថ្ងៃដំបូង នៃការបោះឆ្នោតដំបូង។ រដ្ឋតិចសាស់ និងរដ្ឋ Kentucky ក៏មានអ្នកចេញទៅបោះឆ្នោតច្រើន ដែរកាលពីថ្ងៃអង្គារ ដែលជាថ្ងៃដំបូងនៃការបោះឆ្នោតដំបូង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា