ព័ត៌មានអន្តរជាតិ

វាយប្រហារ ដោយគ្រាប់ប៉ែកដៃ នៅប៉ាគីស្ថាន បង្កឲ្យរបួសតិចបំផុត១៤នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងប៉ូលិសបាននិយាយថា កាលពីថ្ងៃពុធម្សិលមិញនេះ នៅស្រុក Quetta ភាគនិរតី នៃប្រទេសប៉ាគីស្ថាន មានករណីបំផ្ទុះគ្រាប់ បែកដៃមួយគ្រាប់ បង្កឲ្យរងរបួសតិចបំផុត១៤នាក់ ។

ប៉ូលិសបានប្រាប់ ដល់ប្រព័ន្ធផ្សព្វផ្សាយថា មានជនមិនស្គាល់មុខមួយចំនួន បានគ្រវែងគ្រាប់បែកមួយគ្រាប់ ចូលមកក្នុងកន្លែងក្រុមកម្មករធ្វើការ នៅក្រោមស្ពានដែលកំពុងធ្វើការ សាងសង់មួយកន្លែង នៅផ្លូវ Samungli នៅស្រុក នៃរដ្ឋបាលខេត្ត Balochistan ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ។

ប៉ូលិស កងកម្លាំងសន្តិសុខ និងក្រុមជួយសង្គ្រោះ បានទៅកាន់កន្លែងកើតហេតុភ្លាមៗ និងបានដឹកអ្នករងរបួសទៅកាន់មន្ទីរ ពេទ្យនៅក្នុងទីក្រុងនោះ ។

មិនទាន់មានក្រុមណា មួយអះអាងពីការ វាយប្រហារនេះនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top