ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុងជំរុញកិច្ចចរចា ផ្នែកការពារជាតិជាមួយអាមេរិក

បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ កំពុងតែសម្លេង បន្តពង្រីកកិច្ចព្រមព្រៀង ចែករំលែកបន្ទុក ការពារជាតិបច្ចុប្បន្នរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ស្របពេលដែលឆ្នាំ២០២១ នៅតែមិនទាន់ច្បាស់លាស់ ស្របពេល មានការរាតត្បាតឆ្លងមេរោគកូរ៉ូណា និងការបោះឆ្នោត ជ្រើសប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ។

ទីភ្នាក់ងារសារព័ត៌មាន Sankei Shimbun បានរាយការណ៍ថា រដ្ឋបាលលោកនាយករដ្ឋមន្ត្រី Yoshihide Suga កំពុងតែគ្រោងបន្តកិច្ចព្រមព្រៀង ចែករំលែងលើការចំណាយ ការពារជាតិសម្រាប់កងទ័ពអាមេរិក នៅក្នុងប្រទេសជប៉ុន ក្នុងពេលមួយឆ្នាំ។ ការបន្តនេះ អាចទិញពេលវេលាឲ្យជប៉ុន ត្រៀមសម្រាប់កិច្ចចរចាពេញលេញមួយ ជាមួយទីក្រុងវ៉ាស៊ីនតោន នៅក្នុងឆ្នាំ២០២១។

គួរបញ្ជាក់ថា ទីក្រុងតូក្យូនិងទីក្រុងវ៉ាស៊ីនតោន តែងតែធ្វើការចរចាគ្នាឡើងវិញ អំពីកិច្ចព្រមព្រៀង វិធានការពិសេសរៀងរាល់ពេល៥ឆ្នាំ។ កិច្ចព្រមព្រៀង នាពេលបច្ចុប្បន្ននេះ នឹងផុតកំណត់នៅក្នុងខែមីនា ហើយការបន្តនេះ ក៏នឹងត្រូវទៅនឹងតម្រូវការថវិការបស់ជប៉ុន ដោយប្រទេសនេះ ធ្វើការសម្រេចចុងក្រោយ នូវការចំណាយប្រចាំឆ្នាំ នៅចុងខែធ្នូជារៀងរាល់ឆ្នាំ៕ ប្រែសម្រួល៖ប៉ាង កុង

To Top