វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា លោក Anthony Fauci មន្ត្រីសុខាភិបាលជាន់ខ្ពស់ សហរដ្ឋអាមេរិក បានថ្លែងនៅក្នុងបទសម្ភាសន៍ ក្នុងកម្មវិធីទូរទស្សន៍ CBS ដំណឹងពេលល្ងាច បានលើកឡើងថា លោក ដូណាល់ ត្រំា ប្រធានាធិបតីសហរដ្ឋអាមេរិក មិនអាចឆ្លងវីរុសកូរ៉ូណា ក្នុងរយៈពេលវែងនោះទេ ហើយអាចចូលរួមនៅក្នុងទីក្រុង នៅថ្ងៃព្រហស្បតិនេះ ដោយមិនបង្កហានិភ័យដល់អ្នកដដៃឡើយ ។
លោក Fauci បានថ្លែងថា គាត់ និងសហការីរបស់គាត់ Clifford Lane នៅឯវិទ្យាស្ថានជាតិសុខាភាព បន្ទាប់ពីបានទទួលការធ្វើតេស្តរកមេរោគបង្កជំងឺកូវីដ១៩ទំាងអស់គ្នា រួមទាំងលោកប្រធានាធិបតីផងដែរ ។
លោក ត្រាំ បានប្រកាសកាលពីថ្ងៃទី០២ តុលាថា គាត់បានរកឃើញ លទ្ធផលវិជ្ជមាននៃវីរុសកូរ៉ូណា ។ គាត់បានថ្លែងថា គាត់បានជាសះស្បើយ និងមិនមានផ្ទុកវីរុសនេះយូរអង្វែងឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា