ព័ត៌មានអន្តរជាតិ

តួកគី ប្រកាសរកឃើញប្លុកឧស្ម័នធម្មជាតិថ្មី ទោះបីបច្ចុប្បន្នមានប្លុកទំហំ ៣២០ពាន់ប៊ីលានម៉ែត្រគូប ហើយក្តី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថាប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នឹងត្រៀមធ្វើការប្រកាសពីទំហំពិតប្រាកដនៃប្លុកឧស្ម័នធម្មជាតិថ្មីដែលខ្លួនទើបរកឃើញនៅលើសមុទ្រខ្មៅក្នុងសប្តាហ៍នេះក្នុងពេលដែលលោកកំពុងទស្សនកិច្ចជាមួយនឹងនាវាខួងយកឧស្ម័នដែលមានឈ្មោះ“ Fatih” ។

នៅពេលជួបជាមួយសមាជិកសភារបស់លោកនៅឯសភាលោក Erdogan បានមានប្រសាសន៍ថាខ្ញុំនឹងទៅមើលនាវាខួងរបស់យើងដែលមានឈ្មោះ Fatih នៅថ្ងៃសៅរ៍នេះដើម្បីធ្វើជាសាក្សីអំពីការងារនេះដោយផ្ទាល់និងប្រកាសពីទំហំនៃប្លុកឧស្ម័នហ្គាស ថ្មីមួយនេះ ។

គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាលទីក្រុងអង់ការ៉ាបានប្រកាសរួចហើយ ប្លុកឧស្ម័នធម្មជាតិចំនួន ៣២០ ពាន់លានម៉ែត្រគូបនៅក្នុងតំបន់ឧស្ម័ន Sakarya នៅសមុទ្រខ្មៅដូចគ្នានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top