បរទេស៖ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃពុធម្សិលមិញបានប្រកាសថារដ្ឋាភិបាលរបស់លោកមានប្រាក់គ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ប៉ុន្តែលោកបញ្ជាក់ថានឹង ត្រូវការបន្ថែមទៀតនៅពេលលោក ចង់ចាក់ថ្នាំបង្ការមួយនេះទៅដល់ប្រជាជនទាំងអស់គ្នាតែម្តង។
រដ្ឋាភិបាលហ្វីលីពីបានបង្ហាញពី គោលបំណងក្នុងការផ្តល់វ៉ាក់សាំង ដល់ប្រជាជនហ្វីលីពីនទាំងអស់ដែលលោក Duterte បានបង្ហាញថា បច្ចុប្បន្នមានចំនួនប្រហែលជា ១១៣ លាននាក់ប៉ុន្តែអាទិភាពនឹងត្រូវបានផ្តល់ដល់ជនក្រីក្រប៉ូលីសនិងបុគ្គលិកយោធា។
លោក Duterte បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ថា មនុស្សទាំងអស់នឹងទទួលាបនវ៉ាក់សាំងដោយគ្មានករណីលើកលែង។ មេដឹកនាំ រូបនេះបាននិយាយម្តងទៀតថាគាត់នឹងធ្វើការផ្គត់ផ្គង់វ៉ាក់សាំង ដែលជាផលិតផលលមកពី ប្រទេសរុស្ស៊ីឬចិន៕
ប្រែសម្រួល៖ស៊ុនលី