បរទេស៖ មជ្ឈមណ្ឌលរដ្ឋ ក្នុងគ្រាមានអាសន្នដឹកនាំ ដោយមេប៉ូលិស និងត្រួតពិនិត្យ ដោយឧបនាយករដ្ឋមន្ត្រី គឺឧត្តមសេនីយ៍ Prawit Wongsuwon ទំនងជានឹងត្រូវបានបង្កើតឡើង បន្ទាប់ពីស្ថានភាពរដ្ឋ ក្នុងគ្រាមានអាសន្នធ្ងន់ធ្ងរ ត្រូវបានប្រកាស សម្រាប់ទីក្រុងបាងកកនៅម៉ោង ៤ ព្រឹកថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមប្រភពព័ត៌មាន គឺនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ទំនងជានឹងកោះប្រជុំ គណៈរដ្ឋមន្រ្តីពិសេសមួយនៅថ្ងៃសុក្រ ដើម្បីគាំទ្រដល់ស្ថានភាពរដ្ឋ ក្នុងគ្រាមានអាសន្ន និងបទបញ្ជា ដែលបានចេញ នៅក្រោមស្ថានភាពអាសន្ននេះ។
យោងតាមក្រឹត្យគ្រាអាសន្ន សេចក្តីប្រកាស ត្រូវតែអនុម័តដោយគណៈរដ្ឋមន្រ្តី ក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីការប្រកាស។
ទន្ទឹមនឹងនេះប្រភពរដ្ឋាភិបាល បាននិយាយថា ទាហានរាប់រយនាក់មកពីខេត្ត Kanchanburi ត្រូវបានបញ្ជូនទៅសភា។ ទោះបីសភាកំពុងឈប់សម្រាកក៏ដោយ ក៏គណៈកម្មាធិការរបស់ខ្លួន លើវិស័យមួយចំនួននៅតែជួបគ្នា។ សភានឹងប្រជុំជាផ្លូវការម្តងទៀត នៅថ្ងៃទី ១ ខែវិច្ឆិកា៕ ប្រែសម្រួលៈ ណៃ តុលា