បរទេស៖ នៅពេលដែលមានអាកាសធាតុ ត្រជាក់នៅភាគខាងជើង បានចូលទៅក្នុងតំបន់ រួមបញ្ចូលគ្នារវាងតំបន់ត្រូពិកលើ ប្រទេសវៀតណាមភាគកណ្តាល ដែលបានបង្កឱ្យមានភ្លៀងធ្លាក់ខុសធម្មតា និង បង្កទឹកជំនន់នៅក្នុងតំបន់។ បរិមាណទឹកភ្លៀងដែលបានធ្លាក់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៣ ខែតុលា គឺខ្ពស់ជាងកម្រិតធម្មតាពី ២ ទៅ ៦ ដង។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ខេត្ត Ha Tinh បានភ្លៀងធ្លាក់ពី ១៥០-៤០០ មីលីម៉ែត្រ ក្នុងរយៈពេលនេះ, ខេត្តក្វាងប៊ិញទទួលបាន ៤០០-៥០០ មីលីម៉ែត្រ, ខេត្តក្វាងទ្រីទទួលបាន ៨០០-១.៥០០ មីលីម៉ែត្រ , និងខេត្ត កាងង៉ៃ ទទួលបានទឹកភ្លៀងកម្រិត ៦០០-៨០០ មីលីម៉ែត្រ ។
សម្រាប់បញ្ជាក់ថា ទឹកភ្លៀងដែលធ្លាក់ក្នុងកម្រិត ១៨០ មីលីម៉ែត្រ ក្នុងមួយថ្ងៃត្រូវបានចាត់ទុកថាធ្ងន់ធ្ងរ។ តំបន់កណ្តាលទាំងមូលទទួលរង នូវទឹកជំនន់យ៉ាងធ្ងន់ធ្ងរអស់ រយៈពេលជាច្រើនថ្ងៃ ហើយផ្ទះជាង ១៣៥ ០០០ ខ្នងត្រូវបានជន់លិចក្រោមទឹក ០.៣-៤ ម៉ែត្រ ហើយមនុស្សជិត ៤៦ ០០០ នាក់ត្រូវជម្លៀសចេញ៕
ប្រែសម្រួលៈ ណៃ តុលា