ព័ត៌មានអន្តរជាតិ

តម្រួតថៃ ប្រើទឹកបាញ់បំបែក ក្រុមបាតុកររាប់ពាន់នាក់ ខណៈកំពុងផ្ទុះការតវ៉ា

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា ប៉ូលិសថៃ បានប្រើទឹកបាញ់ទៅលើក្រុមធ្វើកុបកម្ម ដែលបានធ្វើបាតុកម្មនៅថ្ងៃសុក្រនេះ ដែលនេះជាថ្ងៃទី២ហើយ និងបានបំបែកពួកគេ ដែលព្រមានពីនាយករដ្ឋមន្ត្រី បា្រយុទ្ធ ចាន់ឧចា (Prayut Chan-o-cha)។

ក្រុមអ្នកតវ៉ា បានច្រានទៅក្រោយ ដែលមានឆ័ត្រមួយចំនួន ។ មានក្រុមខ្លះ បានគប់ដបទឹកសុទ្ធមកលើប៉ូលិស ដែលបានបាញ់ទឹកមកលើក្រុមកុបកម្ម ។

ក្រុមអ្នកតវ៉ាបានស្រែកថា ប៉ូលិសបានប្រើកម្លាំងធ្ងន់បំផុត ដើម្បីបញ្ឈប់ការតវ៉ារយៈពេល៣ខែ ដែលបានប្រឆាំងនឹងរាជា ធិបតេយ្យរបស់ព្រះមហាក្សត្រ មហា វេជ្ជរ៉ាឡុងកន ( Maha Vajiralongkorn) ក៏ដូចជាការទាមទារឱ្យដកលោក ប្រាយុទ្ធ អតីតមេដឹកនាំយោធា ចេញពីតំណែង ។

មេដឹកនាំតវ៉ាម្នាក់បាននិយាយថា “រដ្ឋាភិបាលផ្តាច់ការកំពុងប្រើអំពើហិង្សា ដើម្បីបំបែកចលនាប្រជាជន” ។

គួរបញ្ជាក់ថា ការហាមប្រាម លើការប្រមូលផ្តុំមនុស្សច្រើន លើសពី៥នាក់ ត្រូវបានដាក់ចេញ កាលពីថ្ងៃព្រហស្បតិ៍ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top