ព័ត៌មានអន្តរជាតិ

យោធាវៀតណាម ចំនួន១៤នាក់ បាត់បង់ជីវិត ដោយសារគ្រោះបាក់ដ៏អាក្រក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានវៀតណាម (VNA)បានរាយការណ៍ថា គ្រោះបាក់ដីដ៏អាក្រក់ ដែលកើតឡើងដោយសារភ្លៀង ធ្លាក់ជោកជាំ បានបណ្តាលឲ្យស្លាប់យោធា ជំនាញរបស់វៀតណាមចំនួន ១៤នាក់ នៅខេត្ត Quang Tri ភាគកណ្តាលនៃប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ។

ចំនួនអ្នកស្លាប់បានកើនឡើងពី៣នាក់ ដែលបានរាយការណ៍កាលពីព្រឹក ដែលគេបានរកឃើញសាកសពចំនួន១១នាក់បន្ថែមទៀត ។ ការស្រាវជ្រាវ និងជួយសង្គ្រោះបានបន្តធ្វើឡើង ។

ទីភ្នាក់ងារព័ត៌មាន VNA បានឲ្យដឹងថា គ្រោះបាក់ដីបានកើតឡើងនៅវេលាម៉ោង១និង២៥នាទីព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ ដែលនៅខេត្ត Quang Tri មានជំរុំកងទ័ពដែលតាំងនៅតំបន់ភ្នំ ក្នុងស្រុក Huong Hoa ។

ភ្លៀងធ្លាក់យ៉ាងខ្លាំង ត្រូវបានគេរំពឹងថា នឹងបន្តភ្លៀងនៅតំបន់ភាគកណ្តាលរហូតដល់ថ្ងៃពុធ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top