ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជូនគណៈប្រតិភូ សន្ធិសញ្ញាទៅបារ៉ែន ជាមួយជំនួយការលោក ត្រាំ

បរទេស៖គណៈប្រតិភូអ៊ីស្រាអែល ដែលអមដំណើរជាមួយរដ្ឋមន្ត្រីរតនាគារ សហរដ្ឋអាមេរិកផងនោះ នៅថ្ងៃអាទិត្យនេះ បានធ្វើដំណើរតាមយន្តហោះ ទៅប្រទេសបារ៉ែន ដើម្បីធ្វើចំណងមិត្តភាព ឲ្យមានភាពប្រក្រតី និងពង្រីកសហប្រតិបត្តិការ តំបន់ឈូងសមុទ្រ ដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើការលើកកម្ពស់កំផែងការពារប្រឆាំងអ៊ីរ៉ង់ និងទីផ្សារសេដ្ឋកិច្ចដ៏មានសក្តានុពល។

ប្រទេសអ៊ីស្រាអែលនិងបារ៉ែន បានចុះហត្ថលេខាលើសេចក្តីប្រកាសសន្តិភាព សហប្រតិបត្តិការ និងចំណងមិត្តភាពការទូត នៅក្នុងពិធីសេតវិមានកាលពីថ្ងៃទី១៥ ខែកញ្ញា ដែលជាឯកសារដែលមិនមានសន្ធិសញ្ញាផ្លូវការ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News។

គួរបញ្ជាក់ថា ការចុះហត្ថលេខាលើសេចក្តីប្រកាសជាមួយប្រទេសអ៊ីស្រាអែល កាលពីខែមុននោះ បានបង្កឲ្យមានការខឹងសម្បារទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ហើយប្រទេសបារ៉ែន បាននិយាយប្រាប់ថា កិច្ចព្រមព្រៀងនោះ ការពារផលប្រយោជន៍របស់ខ្លួនពីអ៊ីរ៉ង់៕

ប្រែសម្រួល៖ប៉ាង កុង

To Top