ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរលីប៊ី បានប្រកាសកាល ពីថ្ងៃអាទិត្យថា បានរកឃើញសាកសពចំនួន១២នាក់ ដែលមិនស្គាល់អត្តសញ្ញាណ នៅក្នុងផ្នូរដ៏ធំមួយនៅក្រុង Tarhuna ប្រមាណ៩០គីឡូម៉ែត្រ នៃរដ្ឋធានីទ្រីប៉ូលី ។
លោក Abdul-Aziz Jafri អ្នកនាំពាក្យមកពី អគ្គរដ្ឋអាជ្ញាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៃជនបាត់ខ្លួន បានប្រាប់ដល់ស៊ិនហួថា សាកសពចំនួន១២នាក់ បានរកឃើញពីទីតាំងផ្នូរ ដ៏ធំនៅក្នុងទីក្រុង។
លោក Jafri បាននិយាយថា សរុបទៅមានសាកសពចំនួន ៨៦នាក់ដែលត្រូវបានគេរកឃើញនៅក្រុង Tarhuna ចាប់តាំងពីបើកការរុករកដំបូង នៅក្នុងខែមិថុនា ទន្ទឹមនឹងនេះដែរ រដ្ឋធានីទ្រីប៉ូលី បានត្រូវគេរកឃើញសាកសព ចំនួន២៨នាក់ ផងដែរ ។
កងកម្លាំងរបស់អង្គការ សហប្រជាជាតិដែលនៅពីក្រោយ រដ្ឋាភិបាលលីប៊ី បានចោទប្រកាន់ទៅលើមូលដ្ឋាន ទ័ពខាងកើត ជាអ្នកដែលសម្លាប់មនុស្សយ៉ាង រង្គាលដូច្នេះ នៅក្រុង Tarhuna ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា