ព័ត៌មានអន្តរជាតិ

មេដឹកនាំនយោបាយ ទីបេទទួលបានការគាំទ្រ កាន់តែខ្លាំងពីអាមេរិក ក្រោយជួបប្រសិតថ្មី

បរទេស ៖ ប្រមុខរដ្ឋាភិបាលទីបេ ដែលកំពុងតែភៀសខ្លួន បាននិយាយថា លោកបានជួបជាមួយមន្ត្រី សម្របសម្រួលពិសេស ស្តីពីតំបន់ទីបេ របស់អាមេរិកថ្មី នៅក្រសួងការបរទេសអាមេរិក ហើយក្នុងចំណោមប្រមុខតំបន់ទីបេ ដែលនិរទេសខ្លួន លោកគឺជាប្រមុខនយោបាយទីមួយ ដែលត្រូវបានទទួល នៅក្រសួងការបរទេស ក្នុងរយៈពេល៦០ឆ្នាំ កន្លងមកនេះ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Lobsang Sangay ជាប្រធានរដ្ឋបាលកណ្ដាលតំបន់ទីបេ បានមានប្រសាសន៍ថា នេះគឺជាលើកទីមួយហើយ ដែលប្រមុខរដ្ឋបាល កណ្ដាលទីបេ ត្រូវបានទទួល នៅក្រសួងការបរទេសអាមេរិក។
លោក Lobsang Sangay បានបន្តយ៉ាងដូច្នេះថា “ដូច្នេះ នេះគឺជារឿងប្រវត្តិសាស្ត្រ ពួកគេកំពុងតែទទួលស្គាល់ មេដឹកនាំជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ និងរដ្ឋបាលកណ្ដាលរបស់ទីបេ ហើយវាគឺជាកាយវិការ នយោបាយដ៏ល្អ លើផ្នែកនៃរដ្ឋាភិបាល របស់សហរដ្ឋអាមេរិក”៕

To Top