ព័ត៌មានអន្តរជាតិ

ចិន៖ អាមេរិក គួរតែឈប់ជ្រៀតជ្រែក ក្រោយមេដឹកនាំទីបេធ្វើទស្សនកិច្ច ក្រសួងការបរទេសអាមេរិក

បរទេស៖ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក គួរតែឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន ក្រោយមេដឹកនាំនៃប្រមុខរដ្ឋាភិបាលតំបន់ទីបេ ដែលកំពុងនិរទេសខ្លួន បានជួបជាមួយមន្ត្រី ក្រសួងការបរទេសអាមេរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោន។

តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Zhao Lijian ជាមន្ត្រីនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងអំឡុងសន្និសីទ កាសែតប្រចាំថ្ងៃមួយ ក្នុងទីក្រុងប៉េកាំង នាថ្ងៃអង្គារនេះថា “ប្រទេសចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា លោក Lobsang Sangay ជាប្រធានាធិបតីនៃ រដ្ឋបាលកណ្ដាលតំបន់ទីបេ បានជួបគ្នាជាមួយមន្ត្រីសម្របសម្រួល ពិសេសអាមេរិកថ្មីដែល ទទួលបន្ទុកកិច្ចការនៅតំបន់ទីបេ កាលពីសប្ដាហ៍មុន ហើយលោកបាននិយាយថា ប្រមុខរដ្ឋបាលកណ្ដាលទីបេ ត្រូវបានគេទទួលនៅក្រសួងការបរទេស ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top