បរទេស៖ សារព័ត៌មានបរទេសមួយ នៅថ្ងៃអង្គារបានសរសេរថា ប្រទេសស៊ុយអែត បានប្រកាសរាល់ភ្នាក់ងារសន្តិសុខ ក្នុងស្រុករបស់ខ្លួនទាំងអស់ ក្នុងការចេញឲ្យឆ្ងាយពី ការប្រើប្រាស់បច្ចេកវិទ្យាទាំងឡាយ របស់ក្រុមហ៊ុនចិន Huawei ។
ទីភ្នាក់ងារគមនាគមន៍ និងប្រេសណីយរបស់ស៊ុយអែត ដែលហៅកាត់ថា PTS បាននិយាយថា ក្រោយបញ្ចប់ទៅនៃការវាស់វែង និងវាយតម្លៃពីសំណាក់ទីភ្នាក់ងារ សន្តិសុខជាតិរបស់ប្រទេសរដ្ឋាភិបាល បានរកឃើញថា Huawei និងចិនគឺមានកម្រិតគម្រាមកំហែងបំផុត សម្រាប់សន្តិសុខរបស់ស៊ុយអែត។
គួរឲ្យដឹងដែរថា សហភាពអ៊ឺរ៉ុប ព្រមទាំងស៊ុយអែតត្រូវបានគេមើលឃើញថា បានតែកំពុងរឹតបន្តឹងកិច្ចការងារ គ្រប់គ្រងរបស់ខ្លួនទៅលើបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ក្នុងស្ថានភាពដែលពួកគេកំពុងតែ ទទួលបានសំពាធយ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ដែលតែងតែចោទប្រកាន់ថា Huawei គឺជាអ្នកធ្វើចារកម្មមកលើរដ្ឋាភិបាលរបស់ខ្លួន តាមរយៈឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន ៕
ប្រែសម្រួល៖ ស៊ុន លី