បរទេស៖ នៅថ្ងៃអង្គារក្រុមមន្ត្រី នៃប្រទេសអារ៉ាប់រួម UAE បានក្លាយជាគណៈប្រតិភូ ពីតំបន់អារ៉ាប់ដំបូងគេដែលបាន ធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ក្នុងគោលបំណងពង្រឹងទំនាក់ទំនង ឲ្យកាន់តែមានភាពជាធម្មតាឡើង។
ក្នុងឱកាសដែលអ៊ីស្រាអែល និងមន្រ្តីសហរដ្ឋអាមេរិកបានពិពណ៌នាថា ដំណើរទេស្សនកិច្ចនេះគឺជា ប្រវត្តិសាស្ត្រនោះប៉ុន្តែភាគីប៉ាឡេស្ទីន ឯណោះវិញបានហៅវាថា គឺជារឿងគួរឱ្យអាម៉ាស់ទៅវិញ ។ អារ៉ាប់រួម និងប្រទេសបារ៉ែនបានក្លាយជា រដ្ឋអារ៉ាប់ដំបូងគេក្នុងរយៈពេលប្រមាណជា ២៥ឆ្នាំចុងក្រោយនេះដែលងាកមក បង្កើតចំណងទាក់ទងជាផ្លូវការ ជាមួយអ៊ីស្រាអែលវិញ ទោះបីមានការខ្វែងគំនិតគ្នារវាង ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនក៏ដោយ។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu បានថ្លែងស្វាគមន៍នូវដំណើរមកដល់ របស់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃអារ៉ាប់រួមគឺលោក Abdullah bin Touq al Mari និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Obaid Humaid al Tayer ដោយបញ្ជាក់ថា វាគឺជាសកម្មភាពជាប្រវត្តិសាស្ត្រមួយ នៅក្នុងជំនាន់របស់ពួកយើង៕
ប្រែសម្រួល៖ ស៊ុន លី