វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក ប្រជាធិបតេយ្យលោក ចូ បៃដិន ទំនងជានឹងចាត់វិធានការជាជំហានៗ ឆ្ពោះទៅរកប្រទេសកូរ៉េខាងជើង ជាមួយនឹងអត្ថប្រយោជន៍ទៅវិញទៅមក សម្រាប់ភាគីទាំងពីរ ប្រសិនបើលោកជាប់ឆ្នោត។
ជាអតីតទីប្រឹក្សា ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការគ្រប់គ្រង ដោយអាវុធលោក Robert Einhorn ដែលបច្ចុប្បន្នលោក បម្រើការជាសមាជិកជាន់ខ្ពស់ នៅវិទ្យាស្ថានប៊្រុកឃីង បានប្រកាសថា យុទ្ធនាការសម្ពាធអតិបរិមា របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបរាជ័យ។
លោកបានលើកឡើងថា “រដ្ឋបាលរបស់លោក បៃដិន នឹងមិនបោះបង់ចោលគោលដៅចុងក្រោយ នៃការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង របស់កូរ៉េខាងជើងនោះទេ ប៉ុន្តែវាអាចត្រូវបានរៀបចំ ដើម្បីចូលទៅជិតគោលដៅ រយៈពេលវែងមួយជំហានម្តង ៗ ជាមួយនឹងអត្ថប្រយោជន៍ទៅវិញទៅមក ដល់ភាគីនីមួយៗ នៅគ្រប់ដំណាក់កាល នៃដំណើរការនេះ”៕ ដោយ៖ ឈូក បូរ៉ា