សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចុះផ្សាយនៅថ្ងៃអង្គារម្សិលមិញនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាព ជាមួយប្រទេសចិន។
ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងរាយការណ៍ថា លោកគីម នឹងខិតខំប្រឹងប្រែងជាវិជ្ជមានជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីងដើម្បី “ពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពកូរ៉េខាងជើង – ចិន ជាប្រពៃណី”។
លោកគីម ជុងអ៊ុន បានធ្វើការកត់សម្គាល់នៅក្នុងសារឆ្លើយតបទៅលោកស៊ី ដែលបានផ្ញើលិខិតអបអរសាទរដល់លោកគីម កាលពីដើមខែនេះដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករកំពុងកាន់អំណាច របស់កូរ៉េខាងជើង៕ ដោយ ឈូក បូរ៉ា