ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល នឹងទទួលបានកិច្ចព្រមព្រៀង បង្កើតចំណងមិត្តភាពផ្លូវការមួយទៀត នៅមុនការបោះឆ្នោតអាមេរិក

បរទេស៖ មន្ត្រីអ៊ីស្រាអែលមួយរូប នៅថ្ងៃពុធនេះ បានធ្វើការព្យាករថា សហរដ្ឋអាមេរិក នឹងប្រកាសកិច្ចព្រមព្រៀងមួយទៀត ដែលបង្កើតចំណងមិត្តភាពផ្លូវការ រវាងប្រទេសអ៊ីស្រាអែល និងប្រទេសអារ៉ាប់ ឬក៏មូស្លីមមួយ នៅមុនការបោះឆ្នោតអាមេរិក។

រដ្ឋមន្ត្រីសហប្រតិបត្តិការ ក្នុងតំបន់ លោក Ofir Akunis បាននិយាយប្រាប់វិទ្យុកងទ័ព របស់អ៊ីស្រាអែលដូច្នេះថា “ខ្ញុំមានមូលដ្ឋានដ៏សមហេតុផលមួយ ដែលជឿថា ការប្រកាសនឹងកើតមាន នៅមុនថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ គឺថាប្រសិនបើអ្នកអនុញ្ញាតឲ្យខ្ញុំ ជាអ្វីដែលខ្ញុំយល់ពីប្រភពរបស់ខ្ញុំ”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន នឹងដាក់ប្រទេសស៊ូដង់ ចេញពីបញ្ជីរដ្ឋគាំទ្រអំពើភេរវកម្ម បង្កឲ្យមានមន្ទិលសង្ស័យថា ប្រទេសនេះនឹងអាចជាប្រទេសអារ៉ាប់បន្ទាប់ ដែលខិតចូលទៅជិតស្និទ្ធ ជាមួយអ៊ីស្រាអែល៕ ប្រែសម្រួល៖ប៉ាង កុង

To Top