ព័ត៌មានអន្តរជាតិ

សម្ព័ន្ពភាពអាមេរិក និងកូរ៉េខាងត្បូង កំពុងតែប្រឈមមុខនឹង ការដើរថយក្រោយ

បរទេស៖ ភាពជាប់គាំងក្នុងកិច្ចចរចា ស្តីពីការចែកគ្នាចេញថ្លៃបន្ទុកការពារជាតិ រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង កំពុងតែបង្កឲ្យមានក្តីព្រួយបារម្ភកើនឡើង ស្តីពីការបង្រួបបង្រួមសម្ពន្ធភាព ស្របពេលដែលភាគីទាំងពីរ រង់ចាំមើលការបោះឆ្នោតខាងមុខនេះ។

ឧត្តមសេនីយ៍អាមេរិក លោក Vincent Brooks ជាអតីតមេបញ្ជាការកងកម្លាំងអាមេរិក នៅកូរ៉េ និងទីបញ្ជាការកងកម្លាំងរួមគ្នា បាននិយាយក្នុងពិធី នៅសន្និសីទរៀបចំដោយវិទ្យាស្ថាន សិក្សាពីកូរ៉េ និងអាមេរិកនៅក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃអង្គារសប្ដាហ៍នេះថា ការសង្កត់ធ្ងន់លើផលប្រយោជន៍ជាតិខ្លួនឯង កំពុងតែធ្វើឲ្យគ្រោះថ្នាក់ ដល់សម្ពន្ធភាពរយៈពេល ៧០ឆ្នាំ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Vincent Brooks បានមានប្រសាសន៍យ៉ាងដូច្នេះថា បច្ចុប្បន្ននេះ កំពុងតែមានការរសាត់អណ្ដែត ស្របពេលដែលមានការជំរុញ លើកទឹកចិត្តផ្នែកនយោបាយ នៅក្នុងប្រទេសភាគច្រើន ហើយរដ្ឋបាលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាំបាច់ត្រូវតែរក្សាស្តង់ដារខ្ពស់មួយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top