បរទេស ៖ ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនសង្ឃឹមថានឹងដោះស្រាយការខ្វែងគំនិតគ្នា ជាមួយអាមេរិក ស្តីពីការបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែដ៏សំខាន់ ស្របពេលមានសញ្ញាថា ការខ្វែងគំនិតគ្នានោះ កំពុងតែថយចុះ ។
មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការងារលើការបន្តសន្ធិសញ្ញា ដែលនឹងផុតកំណត់នៅក្នុងខែកុម្ភៈនោះ កំពុងតែបន្តទៅនៅកម្រិតអ្នកជំនាញ ហើយលោកបានប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “យើងសង្ឃឹមថា ការខ្វែងគំនិតគ្នាទាំងអស់ស្តីពីបញ្ហា នឹងត្រូវដោះស្រាយបាន តាមរយៈការពិភាក្សាគ្នា”។
គួរបញ្ជាក់ថា ដោយបានចុះហត្ថលេខា នៅក្នុងឆ្នាំ២០១០ សន្ធិសញ្ញាអាវុធនុយក្លអ៊ែចុងក្រោយ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនោះ មានដំណើរការកម្រិតចំនួន ក្បាលគ្រាប់នុយក្លេអ៊ែ យុទ្ធសាស្ត្រ មីស៊ីល និងយន្តហោះទម្លាក់គ្រាប់បែប របស់ប្រទេសទាំងពីរ ដែលអាចប្រើប្រាស់បាន ៕
ប្រែសម្រួល៖ប៉ាង កុង