ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ប្រាយុទ្ធអះអាងថា នឹងដកច្បាប់ គ្រាអាសន្នពីទីក្រុង បាងកក ប្រសិនបាតុករ ប្រមូលផ្តុំដោយសន្តិវិធី

បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថារដ្ឋាភិបាល របស់លោកបានត្រៀមដកវិធានការ បន្ទាន់ ដែលបានហាមឃាត់ការប្រមូលផ្តុំគ្នាធំ ៗ នៅក្នុងរាជធានី ប្រសិនបើការតវ៉ាកាន់តែច្រើនឡើង ៗ ទាមទារឱ្យមានការធ្វើកំណែទម្រង់ ដើម្បីទម្លាក់និងរាជាធិបតេយ្យ របស់លោក នៅតែរក្សាដោយសន្តិវិធីនោះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការសន្យា របស់ឧត្តមសេនីយ៍ប្រាយុទ្ធ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា តាមទូរទស្សន៍ដើម្បីពិនិត្យស្ថានភាពអាសន្ន ដែលបានដាក់ចេញ កាលពីសប្តាហ៍មុន បានកើតឡើងនៅពេល ដែលក្រុមបាតុកររាប់ពាន់នាក់ បានដើរក្បួនទៅកាន់ការិយាល័យ នាយករដ្ឋមន្ត្រី ដែលមានឈ្មោះថា វិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកកកាលពីថ្ងៃពុធ។ ការប្រមូលផ្តុំគ្នាក្នុងពេលដំណាលគ្នាដោយក្រុមគាំទ្ររាជានិយមក្នុងការគាំទ្រដល់ព្រះមហាក្សត្រ ក៏បានលើកឡើងពីការភ័យខ្លាចនៃការប៉ះទង្គិចគ្នា រវាងក្រុមគូប្រជែង។

លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានជំរុញឱ្យក្រុមបាតុករប្រើប្រាស់ សម័យប្រជុំពិសេសរបស់សភា នៅសប្តាហ៍ក្រោយដើម្បីផ្សាយសារទុក្ខ របស់ពួកគេតាមរយៈសមាជិកសភា ហើយបាននិយាយថា រដ្ឋាភិបាលនិងសកម្មជន គួរតែ ថយម្នាក់មួយជំហាន និង“ ស្វែងរកដំណោះស្រាយចំពោះបញ្ហា” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top