ព័ត៌មានអន្តរជាតិ

តុលាការព្រហ្មទណ្ឌថៃ ដកបទបញ្ជាឱ្យបិទសារព័ត៌មានអនឡាញ និងបន្ទោសក្រសួងសេដ្ឋកិច្ចឌីជីថលថា មិនបានបញ្ជាក់ព័ត៌មានឱ្យច្បាស់

បរទេស៖ តុលាការព្រហ្មទណ្ឌនៅថ្ងៃពុធនេះ បានដកបទបញ្ជារបស់ខ្លួន សម្រាប់ការបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណេតទាំងអស់ នៃប្រព័ន្ធផ្សព្វផ្សាយចំនួន ៤ និងចលនាប្រឆាំងនឹងរដ្ឋាភិបាល រួមទាំងទូរទស្សន៍អនឡាញ VoiceTV ផងដែរ ដោយនិយាយថា មានតែមាតិកាខុសច្បាប់ប៉ុណ្ណោះ ដែលគួរតែត្រូវបានរារាំង មិនមែនវេទិកាទាំងនេះ នោះទេ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការបានប្រកាសការ សម្រេចចុងក្រោយរបស់ខ្លួននេះ នៅរសៀលថ្ងៃពុធបន្ទាប់ពីសវនាការថ្មី ។ កាលពីថ្ងៃច័ន្ទ តុលាការបានផ្តល់ការស្នើសុំពីក្រសួង សេដ្ឋកិច្ចឌីជីថលនិងសង្គម ដើម្បីបញ្ជាឱ្យបិទគេហទំព័រ ដែលដំណើរការដោយ VoiceTV។

តុលាការបាននិយាយថា ខ្លួនបានបញ្ជាឱ្យបិទនូវគេហទំព័រចំនួន ១២ ដែលបានកើតឡើង ដែលបណ្តាលឱ្យមានការបិទបណ្តាញ ទំនាក់ទំនងរបស់សាខាទាំង ៥ ។

ជាមួយនឹងការអនុញ្ញាត ឱ្យបើកឡើងវិញនេះដែរ តុលាការព្រហ្មទណ្ឌថៃ ក៏បានស្តីបន្ទោសក្រសួង ដែលមិនបានប្រាប់យ៉ាងច្បាស់ទៅតុលាការថា សំណើរបស់ខ្លួននឹងបណ្តាល ឱ្យមានការបិទវេទិកា។

បទបង្ហាញរបស់ក្រសួង ទៅកាន់តុលាការគឺមិនត្រឹមត្រូវ ហើយតុលាការមិនបានទទួលព័ត៌មានត្រឹមត្រូវទេ។ មានការយល់ច្រឡំថាការបិទ URLs នឹងរារាំងត្រឹមតែខ្លឹមសារ ជាក់លាក់ដែលក្រសួងបានបង្ហាញ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top