បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានដកចេញក្រឹត្យប្រទេសគ្រាមានអាសន្ន នៅទីក្រុងបាងកក ហើយបទបញ្ជាដែលពាក់ព័ន្ធ ចេញវិញហើយ ដោយមានប្រសិទ្ធិភាពចាប់ពីពេលថ្ងៃត្រង់កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា អំពើហឹង្សាបានបញ្ចប់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រកាសនេះត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette ។
វាបាននិយាយថា ក្រឹត្យរដ្ឋក្នុងគ្រាមានអាសន្ននេះ ត្រូវបានដាក់ចេញកាលពីថ្ងៃទី ១៥ និង ១៦ ខែតុលា ដើម្បីបញ្ឈប់បទល្មើសនានាប្រឆាំងនឹងស្ថាប័ននិងភាពវឹកវរ។ ការប្រកាសនេះត្រូវបានកំណត់ឱ្យមានសុពលភាពរហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា។
នៅថ្ងៃព្រហស្បតិ៍នេះ លោកឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយថា ស្ថានភាពអំពើហឹង្សាបានបញ្ចប់ហើយមន្ត្រីរដ្ឋាភិបាលអាចអនុវត្តច្បាប់ពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហា៕ប្រែសម្រួលៈ ណៃ តុលា