ព័ត៌មានអន្តរជាតិ

សេចក្តីប្រកាស ស្តីពីការបញ្ចប់សង្គ្រាមកូរ៉េ ស្ថិនៅលើផ្នែកជាក់ស្តែង នៃដំណើរការរំសាយ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា ការប្រកាសបញ្ចប់ជាផ្លូវការ នូវសង្គ្រាមកូរ៉េ នឹងក្លាយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។

ការលើកឡើងរបស់លោក Pompeo ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានជំរុញឱ្យមានការគាំទ្រជាអន្តរជាតិ សម្រាប់ការប្រកាសបញ្ចប់សង្គ្រាម នៅក្នុងសុន្ទរកថារបស់លោក នៅមុនមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីខែមុន។

លោក Pompeo បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយ ដោយសំអាងលើការប្រកាស អំពីការបញ្ចប់សង្គ្រាមជាឯកសារថា មិនមានការផ្លាស់ប្តូរអ្វី ដែលសហរដ្ឋអាមេរិក គិតអំពីរឿងនេះទេ “ដូច្នេះជំហររបស់យើង លើសំណុំបញ្ហានោះ ឈុតនៃបញ្ហាទាក់ទង នឹងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដែលជាអនាគតភ្លឺស្វាង សម្រាប់ប្រជាជនកូរ៉េខាងជើង ដែលនឹងរួមបញ្ចូលទាំងឯកសារ ដែលនឹងផ្លាស់ប្តូរស្ថានភាព រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង”៕ ដោយ៖ ឈូក បូរ៉ា

To Top