ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខជាតិ របស់លោក ត្រាំ ចោទប្រទេសចិន ថា បានលួចយកការស្រាវជ្រាវ វ៉ាក់សាំងការពារជំងឺកូវីដ១៩

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ (២១ តុលា) ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិន ពីបទព្យាយាមលួចស្រាវជ្រាវ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីបស្ចិមប្រទេស ដោយចាត់ទុកវាជាគូប្រជែង ដ៏សាហាវមួយ ដែលកំពុងព្យាយាមផ្តាច់មុខ រាល់ឧស្សាហកម្មសំខាន់ៗ នៃសតវត្សរ៍ទី២១នេះ ។

លោក ត្រាំ បានកត់សម្គាល់ប្រទេសចិន ជាគូប្រជែងដ៏សំខាន់ របស់សហរដ្ឋអាមេរិក ហើយបានចោទប្រកាន់ គណបក្សកុម្មុយនីស្តចិន ថា បានឆ្លៀតយកផលប្រយោជន៍ពីពាណិជ្ជកម្ម និងមិនប្រាប់ការពិត អំពីការផ្ទុះឡើង នូវមេរោគថ្មីដែលលោកហៅថា “មេរោគចិន” ។

ការលើកឡើងក្នុងរយៈ២០នាទីប្រឆាំងនឹងប្រទេសចិន លោក Robert O’Brien បានប្រាប់ក្រុមមន្រ្តីយោធា និងចារកម្មកំពូលអង់គ្លេស និងអាមេរិកថា ប្រទេសចិន គឺជាប្រទេស ដែលមានអំណាច មុនគេដែលបានបង្ក្រាបប្រជាជនរបស់ខ្លួន និងបានព្យាយាមបង្ខិតបង្ខំ ទាំងប្រទេសជិតខាង និងមហាអំណាចលោកខាងលិច ។

លោក Robert បានប្រាប់ដល់វេទិកា ស្តីអំពី់ អនាគតអាត្លង់ទិច តាមរយៈតំណភ្ជាប់វីដេអូ ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ កងទ័ពជើងទឹកឈ្មោះថា HMS Queen Elizabeth ថា“ បក្សកុម្មុយនីស្តចិន (CCP) កំពុងស្វែងរកការគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យ និងវិស័យ… (និង) មានផែនការធ្វើអាជីវកម្មផ្តាច់មុខ រាល់ឧស្សាហកម្មទាំងអស់ ដែលមានសារសំខាន់ មកដល់សតវត្សរ៍ទី២១នេះ ” ។

លោក OriBrien មានថ្លែងថា “ ថ្មីៗនេះ ក្រុម PRC បានប្រើប្រាស់ចារកម្មតាមអ៊ិនធឺរណែត ដើម្បីផ្តោតលើក្រុមហ៊ុន ដែលកំពុងបង្កើតវ៉ាក់សាំងការពារ និងព្យាបាលជំងឺកូវីដ នៅអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយអ្នកទាំងអស់គ្នា ចាំបាច់ត្រូវតែមាន កិច្ចសហប្រតិបត្តិការអន្តរជាតិ” ។

ប្រទេសចិន ស្ថិតក្រោមការដឹកនាំ របស់ប្រធានាធិបតី ហ្ស៊ី ជិនពីង បានអះអាងថា លោកខាងលិច និងក្រុងវ៉ាស៊ីនតោន ជាពិសេសត្រូវបានក្តោបក្តាប់ ដោយការប្រឆាំងនឹងចិន ការគិតបែបអាណានិគម និងការខឹងសម្បារ ដែលអាចនិយាយជាសាមញ្ញថា ប្រទេសចិន ឥឡូវនេះជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេ លំដាប់លេខ២ លើពិភពលោក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top