ព័ត៌មានអន្តរជាតិ

ថៃ មានបំណងចង់កាត់បន្ថយពេលវេលា ធ្វើចត្តាឡីស័កលើក្រុមអ្នកទេសចរ ត្រឹម ១០ថ្ងៃ

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខភាពសាធារណៈរបស់ប្រទេសថៃឡង់ដ៏ បានឲ្យដឹងកាលពីថ្ងៃពុធ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនថា ថៃ មានបំណងចង់ធ្វើការកាត់បន្ថយការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរ ពី១៤ថ្ងៃមកនៅត្រឹម១០ថ្ងៃ វិញ ។

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមានភ្ញៀវទេសចរច្រើនជាលើកដំបូង ដែលមកពីដល់ពីប្រទេសចិន កាលពីថ្ងៃអង្គារ ។

ការមកដល់របស់ភ្ញៀវទេសចរចិន គឺជាលើកដំបូងហើយសម្រាប់ប្រទេសថៃឡង់ ដ៏ដែលមានភ្ញៀវបរទេសចាប់តាំងពី បិទព្រំដែននៅក្នុងខែមីនា ស្របពេលមានជំងឺកូវីដ១៩ ។

លោក Anutin Charnvirakul រដ្ឋមន្រ្តីក្រសួសសុខភាពសាធារណៈ បានឲ្យដឹងថា ក្រុមភ្ញៀវទេសចរជាច្រើនមកពីក្រុងសៀងហៃ ត្រូវបានធ្វើតេស្តរកមើលមេរោគបង្កជំងឺកូវីដ១៩ នៅមុនពេលមកដល់ក្រុងបាងកក ហើយនឹងស្ថិតក្រោមការតាមដានរយៈពេល១៤ថ្ងៃ ស្ថិតក្រោមច្បាប់បច្ចុប្បន្ននេះ ។

លោក Anutin បានបញ្ជាក់ថា “នាយកដ្ឋានត្រួតពិនិត្យជំងឺចំណុះឲ្យក្រសួងខាងលើបានស្នើឲ្យមានការកាត់បន្ថយការធ្វើចត្តាឡីស័កពីរយៈពេល១៤ថ្ងៃ មកនៅត្រឹមតែ១០ថ្ងៃវិញ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top