បរទេស៖រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន តាមសេចក្តីរាយការណ៍ បាននិយាយថា នាវាកូរ៉េខាងជើងមួយគ្រឿង ត្រូវបានគេប្រទេសឃើញនៅក្នុងដែនទឹកជប៉ុន កាលពីចុងខែកញ្ញាកន្លងទៅ ហើយទីក្រុងតូក្យូបានចេញការតវ៉ាមួយ ក្រោយមានហេតុការណ៍នេះកើតឡើង។
ទីភ្នាក់ងារសារព័ត៌មាន NHK និងទីភ្នាក់ងារសារព័ត៌មាន Sankei Shimbun បានរាយការណ៍ថា លោករដ្ឋមន្ត្រីជប៉ុន Katsunobu Kato បាននិយាយប្រាប់អ្នកសារព័ត៌មាននៅសប្ដាហ៍នេះថា នាវាកូរ៉េខាងជើងនោះ គឺជានាវាមួយក្នុងចំណោមទូកបរទេសជាច្រើន ដែលកំពុងតែនេសាទខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។
លោក Katsunobu Kato បានមានប្រសាសន៍ប្រាប់ថា នៅថ្ងៃទី២៩ ខែកញ្ញា ទីភ្នាក់ងារសារជលផលជប៉ុន បានប្រទេសឃើញនាវានោះ នៅខាងលិចតំបន់ Yamato Bank ជាតំបន់មួយស្ថិតនៅភាគពាយព្យនៃឧបទ្វីបណូតូ នៅតាមតំបន់ឆ្នេរភាគខាងលិចរបស់ប្រទេសជប៉ុន ហើយភ្លាមៗនោះដែរ ទីក្រុងតូក្យូក៏បានធ្វើការតវ៉ាចំពោះទីក្រុងព្យុងយ៉ាងផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង