បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ នឹងធ្វើទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ី នៅសប្ដាហ៍ក្រោយនេះ ហើយនោះគឺជាដំណើរទស្សនកិច្ចទីមួយរបស់លោក មកកាន់ឥណ្ឌូនេស៊ី ចាប់តាំងពីថ្នាក់ដឹកនាំប្រទេសនេះ ច្រានចោលសំណើអាមេរិកសុំដាក់យន្តហោះចារកម្ម។
ដោយមិនបានផ្តល់សេចក្តីលម្អិតស្តីពីការធ្វើដំណើរ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក Pompeo នឹងចូលរួមក្នុងសន្និសីទក្រុមយុវជនឥស្លាម ស្តីពីសាសនានិងអរិយធម៌ នៅក្នុងទីក្រុងចាកាតា។
គួរបញ្ជាក់ថា កាលពីមុន លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងវ៉ាស៊ីនតោនថា លោកសង្ឃឹមថា នឹងបានជួបជាមួយលោក Retno និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅក្ន្ងងដំណើរទស្សនកិច្ចនេះ៕