ព័ត៌មានអន្តរជាតិ

អាមេរិកឥណ្ឌាត្រៀម ចុះហត្ថលេខាលើកត្តសញ្ញាមួយ អំឡុងពេលទស្សនកិច្ច របស់លោក Pompep

បរទេស៖នៅសប្តាហ៍នេះមន្ត្រីរដ្ឋាភិបាល ជាច្រើនរូបនេះបាននិយាយថាប្រទេសឥណ្ឌាកំពុងឈានដល់កិច្ចព្រមព្រៀងមួយជាមួយ សហរដ្ឋអាមេរិកដែលនឹងអនុញ្ញាតឱ្យខ្លួនទទួលបាន
ទិន្នន័យផ្កាយរណបដ៏ត្រឹមត្រូវនៃមីស៊ីលនិង យន្តហោះគ្មានមនុស្សបើកខណៈដែលខ្លួនកំពុងព្យាយាមធ្វើឲ្យមានគម្លាតកាន់តែតូចជាមួយ យោធាចិន។

គេរំពឹងថាភាគីទាំងពីរនឹងប្រកាសអំពីកិច្ចព្រមព្រៀងនេះ ក្នុងដំណើរទស្សនកិច្ចនៅសប្តាហ៍ក្រោយរបស់លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋ
អាមេរិកនិងរដ្ឋមន្រ្តីការពារជាតិ Mark Esper សម្រាប់ កិច្ចពិភាក្សានៅទីក្រុងញូវដែលីជាមួយសមភាគីឥណ្ឌាលោក Subrahmanyam Jaishankar
និងលោក Rajnath Singh ។

រំលឹកដែរថាសហរដ្ឋអាមេរិកដែលជំហប្រឆាំងនឹង ជាមួយនឹងទីក្រុងប៉េកាំងនោះនៅសប្តាហ៍នេះទើបតែបានអនុម័តលក់ប្រព័ន្ធអាវុធចំនួន ៣ ទៅកាន់កោះតៃវ៉ាន់ហើយក៏
ថែមទាំងបានងាកមកជំរុញឱ្យមានទំនាក់ទំនង សន្តិសុខកាន់តែរឹងមាំជាមួយប្រទេសឥណ្ឌាទៀតដើម្បីជួយរក្សាតុល្យភាពក្នុងតំបន់ដែលកំពុងកើនឡើង ពីសំណាក់ប្រទេសចិន៕

ប្រែសម្រួល៖ស៊ុនលី

To Top