ព័ត៌មានអន្តរជាតិ

ក្រុមវេជ្ជបណ្ឌិត នៅឥណ្ឌាជិត ១០០នាក់ ទាមទារបើកប្រាក់ខែ ឱ្យទាន់ពេលវេលា

បរទេស៖ ក្នុងកំឡុងពេលមានរោគរាតត្បាត គ្រូពេទ្យមកពីជុំវិញពិភពលោក បានក្លាយជាវីរបុរសពិតប្រាកដ ដោយធ្វើការ ២៤ម៉ោងលើ២៤ម៉ោង រយៈពេលពេញមួយសប្តាហ៍ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ជាច្រើនតាមដែលអាចធ្វើបាន ។ ទោះយ៉ាងណានៅប្រទេសឥណ្ឌាវេជ្ជបណ្ឌិត ខ្លះបានជួបប្រទះនឹងស្ថានភាព ហិរញ្ញវត្ថុដ៏លំបាក ទោះបីធ្វើការច្រើនម៉ោង និងប្រឈមនឹងវីរុសប្រចាំថ្ងៃក៏ដោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា វេជ្ជបណ្ឌិតនិង គ្រូពេទ្យប្រហែលជា ១០០ នាក់ បានប្រមូលផ្តុំគ្នា នៅចំកណ្តាលរដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌាឈ្មោះ Jantar Mantar ដើម្បីប្រមូលសំលេងរួមគ្នាទាមទារ អោយមានការបើកប្រាក់ខែ អោយពួកគេអោយ បានទាន់ពេលវេលា នៅពេលដែលជំងឺឆ្លងកូវីដ១៩ កំពុងតែកើតមាន។

ក្រុមវេជ្ជបណ្ឌិតកំពុងព្យាបាល អ្នកជម្ងឺនៅតាមមន្ទីរពេទ្យក្រុងចំនួន ៣ ផ្សេងគ្នាគឺ មន្ទីរពេទ្យ Hindu Rao, Kasturba Gandhi និង មន្ទីរពេទ្យ Rajan Babu ប៉ុន្តែលើកចុងក្រោយពួកគេបាន ទទួលប្រាក់ខែរបស់ពួកគេត្រឡប់មកវិញ ត្រឹមមិថុនាប៉ុណ្ណោះ។

ដោយដាក់របាំងមុខ និងកាន់ពាក្យស្លោក ដែលមានពាក្យពេចន៍ប្រឆាំង នឹងប្រព័ន្ធសាជីវកម្មក្រុងដេលី គ្រូពេទ្យបានលើកបដាផ្សេងៗដើម្បីទាមទារឱ្យគោរពសិទ្ធិរបស់ពួកគេ។

រយៈពេល ១៨ ថ្ងៃហើយចាប់តាំងពីវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យទាំងនេះ បានចាប់ផ្តើមធ្វើការតវ៉ាទាមទារប្រាក់ខែ របស់ពួកគេអោយបានទាន់ពេលវេលា៕

ប្រែសម្រួលៈ ណៃ តុលា

To Top