ព័ត៌មានអន្តរជាតិ

លោក Joe Biden៖ លោកនឹងជួបជាមួយលោក គីម ជុងអ៊ុន បើកូរ៉េខាងជើង យល់ព្រមទម្លាក់សមត្ថភាពនុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យអាមេរិកលោក ចូ បៃដិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តែនៅក្នុងលក្ខខណ្ឌដែលកូរ៉េខាងជើង យល់ព្រមកាត់បន្ថយសមត្ថភាពនុយក្លេអ៊ែរ របស់ប្រទេសខ្លួន។

អតីតអនុប្រធានាធិបតីរូបនេះ បានទទូចដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងជំនួប ៣ដងជាមួយលោក គីម ជុងអ៊ុន គ្រាន់តែបានធ្វើឱ្យមេដឹកនាំផ្តាច់ការកូរ៉េខាងជើង ធ្វើឱ្យស្របច្បាប់ប៉ុណ្ណោះ។

អតីតអនុប្រធានាធិបតីលោក Biden បានឲ្យដឹងនៅក្នុងកម្មវិធីទូរទស្សន៍ ប្រធានាធិបតីទី២ និងចុងក្រោយថា“ តើមានអ្វីដែល (Trump) បានធ្វើ? លោកបានធ្វើឱ្យកូរ៉េខាងជើង ស្របច្បាប់ ។ ជជែកវែកញែកជាមួយគូប្រជែង សាធារណរដ្ឋរបស់លោក មុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៣ ខែវិច្ឆិកា៕

ដោយ ឈូក បូរ៉ា

To Top