សេអ៊ូល៖ ក្រសួងការពារជាតិ របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជំរុញឱ្យមានការផ្លាស់ប្តូរការ ត្រួតពិនិត្យមើលប្រតិបត្ដិការ ពេលមានសង្គ្រាម (OPCON) ក្នុងលក្ខណៈមានស្ថេរភាព ស្របពេលមានការសង្ស័យថា ភាគីទាំងពីរខុសគ្នាយ៉ាងខ្លាំងអំពីបញ្ហានេះ ។
ក្នុងកិច្ចប្រជុំមួយ កាលពីសប្តាហ៍មុននៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បានឲ្យដឹងថាវានឹងត្រូវការពេលវេលា ដើម្បីបំពេញលក្ខខណ្ឌ ដែលត្រូវការសម្រាប់ការផ្លាស់ប្តូរនេះ ខណៈដែលរដ្ឋមន្រ្តីការពារជាតិ កូរ៉េខាងត្បូង Suh Wook បានឲ្យថាភាគីទាំងពីរ នឹងធ្វើការជាមួយគ្នា ដើម្បីរៀបចំដោយបំពេញ តាមលក្ខខណ្ឌកាលបរិច្ឆេទដំបូង។
រដ្ឋបាលលោក មូន ជេអ៊ីន សង្ឃឹមថា នឹងដណ្តើមយក OPCON នៃកងទ័ពរបស់ខ្លួន ពីទីក្រុងវ៉ាស៊ីនតោន ក្នុងអាណត្តិរបស់លោកដែលនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២២ ទោះបីការផ្លាស់ប្តូរនេះ មិនផ្អែកលើពេលវេលា ប៉ុន្តែផ្អែកលើលក្ខខណ្ឌ៕
ដោយ ឈូក បូរ៉ា