ព័ត៌មានអន្តរជាតិ

ការបោះឆ្នោតនៅអាមេរិក អាចដើរតួយ៉ាងសំខាន់ សម្រាប់សម្ព័ន្ធមិត្តអាមេរិក – ជប៉ុន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយជារឿយៗថា ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៣ ខែវិច្ឆិកា នឹងមានសារៈសំខាន់ណាស់ សម្រាប់ដំណើរអនាគត របស់សហរដ្ឋអាមេរិក ហើយនេះក៏អាចជាករណីរបស់ជប៉ុន ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់ខ្លួន។

ក្នុងរយៈពេល ៤ ឆ្នាំក្នុងតំណែងជាប្រធានាធិបតីរបស់លោក ត្រាំ សំណួរជាច្រើនត្រូវបានគេលើកឡើងអំពីគោលនយោបាយការបរទេសរបស់អាមេរិក“ អាមេរិកទីមួយ” ដែលក្រុមអ្នករិះគន់លើកឡើងថាបានមើលសម្ព័ន្ធមិត្តភាគច្រើនគិតជាដុល្លារ និងជាសេន ជាជាងដៃគូ ដើម្បីស្វែងរកផលប្រយោជន៍រួម និងតម្លៃរួម។

ផលវិបាកនៃវិធី សាស្រ្តប្រតិបត្តិការ បែបនេះបានបង្ហាញឱ្យឃើញ នៅប្រទេសអាល្លឺម៉ង់ និងកូរ៉េខាងត្បូង ដែលរួមជាមួយប្រទេសជប៉ុន គឺជាប្រទេសចំនួន ៣ ដែលមានកងទ័ព សហរដ្ឋអាមេរិក ជាច្រើននៅឯបរទេសឈរជើង ។ ការរឹតបន្តឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត អាចដើរតួជាគុណប្រយោជន៍ សម្រាប់សត្រូវអាមេរិកដូចជាចិន កូរ៉េខាងជើង និងរុស្ស៊ី៕

ដោយ ឈូក បូរ៉ា

To Top