ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៦.០រ៉ិចទ័រ អង្រួននៅភាគខាងលិចនៃប្រទេស ឈីលី។
យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦.០រ៉ិចទ័រ បានវាយប្រហារនៅប៉ែកខាងលិចនៃដែនកោះ ប្រទេសឈីលី នៅវេលាម៉ោង០១និង៤៦នាទីម៉ោងសកល នៅថ្ងៃសុក្រនេះ ។
គ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៣៦.៤០១១ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៩៧.១៣៥២ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។
បន្ទាប់ពីមានគ្រោះរញ្ជួយដីនេះកើតឡើង មិនទាន់មានសេចក្តីរាយការណ៍លម្អិតអំពីអ្នករងគ្រោះ និងបង្កផលប៉ះពាល់យ៉ាងណានៅឡើយទេ ។
គួរបញ្ជាក់ថា ប្រទេសឈីលី ជាដែនកោះមួយស្ថិតនៅត្រង់មហាសមុទ្រប៉ាស៊ីហ្វិក ដែលហ៊ុំព័ទ្ធទៅដោយទឹក និងមានប្រជុំកោះជាច្រើននៅទីនោះ និងស្ថិតនៅជិតឧបទ្វីប Taitao ឆ្ពោះត្រង់ទៅប៉ែកខាងលិចនៃដែនដីរបស់ឈីលី ៕

