បរទេស៖ កងកម្លាំងអាហ្ស៊ែបៃហ្សង់និងអាមេនី តាមសេចក្តីរាយការណ៍ បានប្រយុទ្ធគ្នានៅតាមកន្លែងមួយចំនួននៃតំបន់ Nagorno-Karabakh នាថ្ងៃសុក្រនេះ ប៉ុន្មានម៉ោងមុនពេលកិច្ចពិភាក្សាគ្នាត្រូវចាប់ផ្តើម ក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចប្រឹងប្រែងបញ្ចប់ការប្រយុទ្ធគ្នារវាងភាគីទាំងពីរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo គ្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាហ្ស៊ែបៃហ្សង់និងអាមេនី ក្នុងការប៉ុនប៉ងថ្មីមួយដើម្បីបញ្ចប់ការបង្ហូរឈាមគ្នាជិតពេលមួយខែ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និយាយថា មនុស្ស៥.០០០នាក់ ប្រហែលជាត្រូវបានសម្លាប់។
យោងការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Pompeo ត្រូវបានគេរំពឹងថា នឹងប្រារព្ធធ្វើកិច្ចពិភាក្សាផ្សេងគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសអាហ្ស៊ែបៃ្សង់ លោក Jeyhun Bayramov និងរដ្ឋមន្ត្រីការបរទេសអាមេនី លោក Zohrab Mnatsakanyan ប៉ុន្តែវានៅមិនទាន់ច្បាស់ទេថា ដ្ឋមន្ត្រីនៃអតីតសាធារណរដ្ឋសូវៀតទាំងពីរ នឹងជូបគ្នាផ្ទាល់ដែរឬក៏អត់នោះទេ៕
ប្រែសម្រួល៖ប៉ាង កុង