សេអ៊ូល៖ អ្នកជំនាញការពារមីស៊ីលម្នាក់បានលើកឡើងថាកាំជ្រួចមីស៊ីលអន្តរទ្វីបថ្មីមួយ ICBM ដែលកូរ៉េខាងជើងបានបង្ហាញនៅ ឯពិធីព្យុហយាត្រាយោធា កាលពីដើមខែនេះ ត្រូវបានគេប៉ាន់ស្មានថា អាចបញ្ជូនបន្ទុក បានប្រហែល ២,៥ ដល់ ៣តោន។
នៅក្នុងការវិភាគមួយដែលបានចុះផ្សាយនៅលើទំព័រ 38North ជាគេហទំព័រអាមេរិកមួយដែលឃ្លាំមើលប្រទេសកូរ៉េខាងជើង លោក Michael Elleman មន្រ្តីជាន់ខ្ពស់ សម្រាប់ការពារមីស៊ីលនៅវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្របានលើកឡើងផងដែរពីតម្រូវការ ដើម្បីសាកសួរអំពីភាពត្រឹមត្រូវនៃមីស៊ីល ICBM នៅព្យុហយាត្រា អបអរសាទររបស់កូរ៉េខាងជើង។
ក្នុងអំឡុងពេលព្យុហយាត្រាកាលពីថ្ងៃទី១០ ខែតុលា អបអរសាទរខួបលើកទី ៧៥ នៃការបង្កើតគណបក្សពលករកំពុងកាន់អំណាចនៅកូរ៉េខាងជើង បានបង្ហាញការវាយលុកមីស៊ីល Hwasong-16 ICBM នៅលើឧបករណ៏បញ្ជូនថាមពលអគ្គីសនីដឹកជញ្ជូន (TEL) ជាមួយនឹងកង់ចំនួន ២២ ដែលជាការបង្ហាញថា វាវែងជាង Hwasong-15 ICBM ដឹកដោយរថយន្ដ ១៨ កង់៕
ដោយ ឈូក បូរ៉ា