ព័ត៌មានអន្តរជាតិ

ពិធីអបអរបុណ្យ Halloween នៅប្រទេសជប៉ុន នឹងបង្កើតជាទម្រង់ថ្មី ក្នុងកំឡុងពេលមានជំងឺរាតត្បាត ប៉ុន្តែអភិបាលក្រុង អំពាវនាវកុំឱ្យពិធីបុណ្យនេះ

តូក្យូ៖ ពិធីបុណ្យ Halloween នៅប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងត្រូវបានប្រារព្ធធ្វើតាមរបៀបថ្មីនៅឆ្នាំនេះ នៅតាមព្រឹត្តិការណ៍គម្លាតសង្គម ឬតាមអ៊ិនធរណេត ជាមួយនឹងការបង្ហាញការតុបតែងមុខរបស់ពួកគេ ខណៈដែលការប៉ុនប៉ងត្រូវបានធ្វើ ឡើងដើម្បីការពារការរីករាល ដាលនៃមេរោគឆ្លង។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចំពេលមានការព្រួយបារម្ភថា តំបន់ Shibuya ដែលល្បីល្បាញអាចក្លាយជាចំណុចក្តៅនៃការចម្លងវីរុស ដែលគួរតែមានមនុស្សរាប់ម៉ឺននាក់ជួបជុំគ្នានៅទីនោះនៅថ្ងៃទី ៣១ ខែតុលា ដូចកាលពីអតីតកាល ជាមួយគ្នានោះដែរ អភិបាលក្រុងលោក Ken Hasebe កាលពីថ្ងៃព្រហស្បតិ៍បានស្នើសុំឱ្យ ប្រជាជនជៀសវាង ពីការធ្វើដូច្នេះនៅឆ្នាំនេះ និងចូលរួមព្រឹត្តិការណ៍តាម ប្រព័ន្ធអនឡាញជំនួសវិញ។

លោក Hasebe បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “សូមកុំមកចូលរួមក្នុងពិធីបុណ្យ Halloween នៅឆ្នាំនេះ” ។ ខ្ញុំចង់អោយអ្នកជៀសវាងពីភាពអ៊ូអរនៅតាមដងផ្លូវនិងពិចារណាវិធីផ្សេងទៀតដើម្បីអបអរក្នុងពេលមានជំងឺរាតត្បាត៕

ប្រែសម្រួលៈ ណៃ តុលា

To Top