ព័ត៌មានអន្តរជាតិ

ក្រុមអ្នកផលិត វ៉ាក់សាំង របស់ឥណ្ឌា អះអាងថា វ៉ាក់សាំងកូវីដ១៩ យ៉ាងហោចណាស់ នឹងមានប្រសិទ្ធិភាព៦០ភាគរយ

ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ក្រុមអ្នកផលិតវ៉ាក់សាំង របស់ប្រទេសឥណ្ឌា ឈ្មោះថា Bharat Biotech បានអះអាងថា វ៉ាក់សាំងកូវីដ១៩ ដែលមានឈ្មោះថា Covaxin យ៉ាងហោចណាស់នឹងមានប្រសិទ្ធិភាព៦០ភាគរយ ។

លោក Sai Prasad នាយកប្រតិបត្តិ ក្រុមហ៊ុន Bharat Biotech International Limited ត្រូវបានដកស្រង់សម្តីដោយកាសែត ក្នុងស្រុក Hindustan Times បានឲ្យដឹងថា “នៅក្នុងតារាងបញ្ជាក់ អំពីប្រសិទ្ធិភាពនៃវ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩ គឺមាន៦០ភាគរយ ។ យើងនឹងដាក់បញ្ចូលវិនិច្ឆ័យ ជំហាន៣សម្រាប់វ៉ាក់សាំង Covaxin និងលទ្ធផលនៃប្រសិទ្ធិភាព អាចដឹងច្បាស់នៅដើម ខែមេសាដល់ខែឧសភា ឆ្នាំ២០២១ ” ។

សេចក្តីរាយការណ៍បានឲ្យដឹង កាលពីយប់ថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Bharat Biotech បានទទួលការអនុម័តពីអគ្គត្រួពិនិត្យ ឳសថរបស់ប្រទេសឥណ្ឌា (DCGI) ដើម្បីធ្វើការវិនិច្ឆ័យជាលើកទី៣ ដើម្បីធ្វើឲ្យមានប្រសិទ្ធិភាពបេក្ខភាព វ៉ាក់សាំងរបស់ពួកគេ ។ លទ្ធផលបណ្តោះអាសន្ន នៃការធ្វើការវិនិច្ឆ័យក្នុងជំហាន៣ ទំនងជានឹងត្រូវប្រកាស ឲ្យដឹងនៅខែមេសា ឬខែឧសភា ឆ្នំាក្រោយ ។

ក្រុមហ៊ុនខាងលើនេះ កំពុងតែសំឡឹងមើលពីសមត្ថភាពផលិតកម្ម ដែលផលិតវ៉ាក់សាំងប្រមាណ ១៥០លានកម្រិតប្រចាំឆ្នាំ ទន្ទឹមនឹងនេះដែរតម្លៃរបស់វ៉ាក់សាំង មិនទាន់ត្រូវបានសម្រេចថា តម្លៃប៉ុន្មាននោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top